Header Ads

រកឃើញម្ចាស់ឈើហើយឈ្មោះ ចាន់ គឹមហ៊ឹម កូនប្រសារលោកស័ក្តិ៥ឈុត ពិរាជ


ខេត្តកំពង់ធំ៖ រថយន្តដឹកឈើគ្រញូងម៉ាកឡិចស៊ីសមួយគ្រឿងបានបុកម៉ូតូកាលពីវេលាម៉ោង២០និង២០នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចផ្លូវបំបែកជាបួនព្រៃតាហ៊ូក្តីដូង (ផ្លូវអាស៊ាន) ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឲ្យជនរងគ្រោះពីរនាក់បានស្លាប់ ម្នាក់នៅក្នុងកន្លែងកើតហេតុផ្ទាល់ និងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។










រថយន្តបង្កហេតុម៉ាកឡិចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I 0730 ដឹកឈើគ្រញូងជាបទល្មើសពេញព្រៀប បើកបុកម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1E 4734 ខណៈបើកឆ្លងផ្លូវក្នុងទិសដៅពីលេចទៅកើត។

សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា៖ អ្នកបើកបរម៉ូតូឈ្មោះ នឿន នេត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិពានត្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរួមដំណើរឈ្មោះ សឿប ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិពពឹង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ



បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចាប់យករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្នងការដ្ឋាននគរបាលខេត្កកំពង់ធំ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបីសាចរាត្រី
​​​​​​​​​​​​​​​​​​​

No comments:

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Theme images by merrymoonmary. Powered by Blogger.