Header Ads

ផ្លែឈើគួរជៀសវាងសម្រាប់ ស្ត្រីមានផ្ទៃពោះ





សុខភាពៈ តើស្ត្រីមានផ្ទៃពោះគួរជៀសវាង ផ្លែឈើអ្វីខ្លះ? បានដឹងហើយ ត្រូវបរិភោគឲ្យបានតិច ។
សម្រាប់ស្ត្រីមានផ្ទៃពោះ ត្រូវបានគេនិយាយតៗគ្នាថា ការបរិភោគបន្លែផ្លែឈើឲ្យបានច្រើនៗ អាចផ្តល់អត្ថប្រយោជន៍ជួយបម្រុងរាងកាយដល់អ្នកម្តាយ និងទារកក្នុងផ្ទៃ ក៏ប៉ុន្តែសម្រាប់ស្ត្រីមានផ្ទៃពោះគួរជៀវវាង ផ្លែឈើអ្វីខ្លះ ហើយក៏មិនមែនជៀសវាង ផ្លែឈើគ្រប់ប្រភេទនោះដែរ មានផ្លែឈើមួយចំនួនមានអត្ថប្រយោជន៍ដល់អ្នកម្តាយ និងទារក តែមានផ្លែឈើ៦ប្រភេទមិនគួរបរិភោគច្រើននោះទេដូចជា៖

១- ធូរេន
ធូរេនជាផ្លែឈើដែលមានសាធាតុស្ពាន់ធ័រខ្ពស់ ពេលទទួលទានហើយធ្វើឲ្យរាងកាយក្តៅ និងធ្វើឲ្យមានហ្គាសក្នុងពោះវៀន អ្នកម្តាយមានអារម្មរណ៍ថា មិនស្រួលខ្លួន មានអាការចុកសៀតណែនក្នុងពោះ ឬណែនដើមទ្រូង និងមានជាតិស្ករខ្ពស់ អាចធ្វើឲ្យឡើងទម្ងន់ប្រឈមនឹងការកើតជំងឺទឹកនោមផ្អែម។

២- ផ្លែត្របែក
ពិតជាត្រឹមត្រូវហើយផ្លែត្របែកមានវិតាមិនCខ្ពស់ ពេលបរិភោគហើយធ្វើឲ្យពិបាករំលាយអាហារប្រើពេលយូរ និងធ្វើឲ្យហើមពោះ ណែនក្នុងពោះធ្វើឲ្យពិបាកក្នុងខ្លួន។

៣- ផ្លែស្វាយ
ផ្លែស្វាយរួមទាំងផ្លែទុំ និងផ្លែខ្ចី ផ្លែស្វាយខ្ចីមានជាតិម្សៅកាបូអ៊ីដ្រាតខ្ពស់ ធ្វើឲ្យប្រព័ន្ធរំលាយអាហារប្រើពេលយូរ ពេលបរិភោគហើយធ្វើឲ្យហើម នឹងណែក្នុងពោះ ចំណែកឯផ្លែស្វាយទុំ មានបរិមាណស្ករខ្ពស់ ប្រសិនបើបរិភោគច្រើនៗ អាចធ្វើឲ្យអ្នកម្តាយឡើងទម្ងន់លឿន បណ្តាលឱ្យលើសទម្ងន់ និងហានិភ័យនៃការវិវត្តន៍ទៅជាជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះនេះ។

៤- ឪឡឹក
មានមនុស្សជាច្រើនប្រហែលជាបានដឹងហើយថា ស្ត្រីមានផ្ទៃពោះហាមបរិភោគផ្លែឪឡឹក ក៏ពោះថា ឪឡឹកជាផ្លែឈើមានជាតិទឹក និងត្រជាក់អាចផ្តល់ផលមិនល្អដល់ស្ត្រីពពោះ និងឡើងទម្ងន់យ៉ាងរហ័ស ថែមទាំងប្រឈមជំងឺទឹកនោមផ្អែម។

៥- ផ្លែមៀន
ផ្លែមៀន អាចនិយាយបានថា មានធាតុក្តៅ ពេលបរិភោគហើយធ្វើឲ្យអការក្តៅខាងក្នុងខ្លួន ព្រោះផ្លែមៀនមានរសជាតិផ្អែមខ្លាំង ដំណើរការអរម៉ូនអាំងស៊ុយលីន(Insulin)ធ្វើការមិនប្រក្រតី។

៦-ផ្លែឈើជ្រក់(ម្ជូរជ្រក់)
ទោះបីជាអ្នកម្តាយចាញ់(ចាញ់កូន) ការញុំាម្ជូរជ្រក់គ្រប់ប្រភេទអាចជួយកាត់បន្ថយការចាញ់ តែត្រូវបានហាមសម្រាប់អ្នកម្តាយ ដែលពពោះ ព្រោះជាអាហារមានរសជាតិខ្លាំង (ដោយមានគ្រឿងផ្សំអំបិល និងស្ករសច្រើន )មានសារធាតុជាច្រើន ដែលបង្កគ្រោះថ្នាក់ដល់សុខភាព Boric saccharin មូលហេតុបណ្តាលឱ្យរាករូស ឬការហើមបានយ៉ាងងាយ៕

1 comment:

  1. Which one should I believe, some page said mango, melons, is good for pregnancy. Your page say no.

    ReplyDelete

'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();
Theme images by merrymoonmary. Powered by Blogger.