ស្រី្តមានផ្ទៃពោះគួរធ្វើ
អ្នកគួរមកពិនិត្យ ផ្ទៃពោះយ៉ាងតិចអោយបាន ៤ដង ក្នុងពេលមានផ្ទៃពោះនីមួយៗ។
លើកទី១ នៅពេលបាត់រដូវភ្លាម
ពិនិត្យលើកក្រោយ ទៅតាមការណាត់ជួបរបស់ឆ្មប
រៀងរាល់ពេលមកពិនិត្យ
១) ថ្លឹងទម្ងន់ រាល់ពេលពិនិត្យ ផ្ទៃពោះ
អ្នកគួរកើនទម្ងន់ មួយគីឡូក្រាម ក្នុង ១ខែពេលមានផ្ទៃពោះ
២) អោយឆ្មបពិនិត្យសម្ពាធឈាម
៣) ឆ្មបនឹងពិនិត្យ ផ្ទៃពោះរបស់អ្នក
ដើម្បី រកមើលការលូតលាស់របស់ទារក
ឆ្មបនឹងស្តាប់ចង្វាក់បេះដូងទារក
ក្រោយគ៌ភអាយុ លើសពី ៦ខែ។
អ្នកគួរទទួល គ្រាប់ថ្នាំជាតិដែក ៦០គ្រាប់ នៅពេលពិនិត្យលើកដំបូង និង ៣០គ្រាប់ទៀត នៅពេលពិនិត្យលើកក្រោយ។លេបថ្នាំជាតិដែក ១ថ្ងៃ ១គ្រាប់។
ថ្នាំគ្រាប់ជាតិដែក ការពារអ្នកកុំអោយស្លេកស្លាំង និង ហត់អស់កំលាំង។
អ្នកនឹងបានទទួលថ្នាំបញ្ចុះព្រូនមួយគ្រាប់
ក្រោយផ្ទៃពោះអាយុលើសពី ៣ខែ។
អ្នកប្រហែលជាត្រូវការធ្វើតេស្តឈាម ឬ ទឹលនោម ដើម្បីរកមើលបញ្ហា ដូចជា ភាពស្លេកស្លាំង មេរោគអេដស៍ ឬស្វាយ។
សួរឆ្មបអំពីការចាក់ថ្នាំ បង្ការតេតាណូស។ រាល់ស្រ្តីអាយុ ១៥ទៅ ៤៤ឆ្នាំ គួរទទួល វ៉ាក់សាំងការពារតេតាណូស ៥ដងដើម្បីអាចការពារស្ត្រី និងទារក មិនអោយកើតតេតាណូសបាន។
No comments: